អាជីវកម្មរណ្ដៅដីនៅ ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខុសបច្ចេកទេសរបស់ឈ្មួញ ឯក​ សឿន គ្មាននរណាហ៊ានប៉ះ

អាជីវកម្មរណ្ដៅដីនៅ ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខុសបច្ចេកទេសរបស់ឈ្មួញ ឯក​ សឿន គ្មាននរណាហ៊ានប៉ះ

អាជីវកម្មរណ្ដៅដីនៅ ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខុសបច្ចេកទេសរបស់ឈ្មួញ ឯក​ សឿន គ្មាននរណាហ៊ានប៉ះ

ខេត្តសៀមរាប៖ ប្រភពពីប្រជាពលរដ្ឋនៅ ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្ត សៀមរាប ព្រមទាំងលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត សៀមរាប ចាត់វិធានការផ្អាកអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ឯក​ សឿន នៅក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។
ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះឯក​ សឿន បានយកលេសនៃការស្នារត្រពាំងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែការពិតឈ្មួញឈ្មោះ ឯក​ សឿន កំពុងធ្វើអាជីវកម្មរណ្ដៅដី ហើយដឹកជញ្ជូនអាចម៍ដីលក់ប្រមូលលុយបានរាប់សែនដុល្លារធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់មេប្រយិទ្ទ និងពីសំណាក់អភិបាលស្រុកពួកទេនោះគឺឈ្មួញឈ្មោះ ឯក​ សឿន មិនអាចយកលេសនៃការស្ដារត្រពាំងដើម្បីធ្វើអាជីវកម្មរណ្ដៅដីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដូចសព្វថ្ងៃនេះឡើយ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុង ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក បានឲ្យដឹងទៀតថា កន្លងមកមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្សៀមរាប បានតម្រូវឲ្យឈ្មួញឈ្មោះឯក​ សឿន   ជីករណ្ដៅដីដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប៉ុន្តែឈ្មួញឈ្មោះឯក​ សឿនបែរជាយកប្រជាពលរដ្ឋធ្វើជាខែលដើម្បីជីករណ្ដៅដីធំៗជ្រៅៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលជាប្រជាពលរដ្ឋក្នុងភូមិប្រយុទ្ទ ឃុំពួក ស្រុកពួក អំពាវនាវឲ្យអភិបាលខេត្ត ទៀ សីហា ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្ត សៀម រាប ចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីខុសបទដ្ឋានបច្ចេកទេសរបស់ឈ្មួញឈ្មោះ ឯក សឿន ជាបន្ទាន់។
បើតាមប្រភពពីមន្ត្រីអាជ្ញាធរឃុំ ប្រយុទ្ទ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មេឃុំ ពួក និងពីសំណាក់លោកអភិបាលស្រុកពួក  ទេនោះគឺឈ្មួញឈ្មោះ ឯក សឿន មិនអាចធ្វើអាជីវកម្មរណ្ដៅដីធំៗជ្រៅៗក្រោមលេសស្ដារត្រពាំងបានឡើយ។ ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មេឃុំពួក ក៏ដូចជាពីសំណាក់លោក  អភិបាលស្រុកពួក ទើបឈ្មួញឈ្មោះ ឯក សឿន អាចបន្តប្រើលេសស្ដារត្រពាំងឡើងវិញដើម្បីជីករណ្ដៅដីក្នុង ភូមិប្រយុទ្ទ ឃុំពួក ស្រុកពួកហើយដឹកជញ្ជូនអាចម៍ដីលក់ប្រមូលបានលុយរាប់សែនដុល្លារ។
ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យលោក ទៀ សីហា  អភិបាលខេត្ត សៀមរាបព្រមទាំងលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ចាត់វិធានការផ្អាកសកម្មភាពអាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ឯកសឿនជាបន្ទាន់ព្រោះឈ្មួញឈ្មោះ ឯក សឿន កំពុងយកប្រជាពលរដ្ឋធ្វើជាខែលក្នុងរឿងស្ដារត្រពាំងដើម្បីធ្វើអាជីវកម្មរណ្ដៅដីយ៉ាងងងើល ៕ដោយលោក នួន​រឿន៖017.777.452/096.47777.22