ដោយមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្

បន្ទាយមានជ័យ៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត និងទទួលបានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ០១ និង ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ AJR ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេវីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន រួមទាំងកាន់កាប់អាវុធដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ រួមមាន៖
១. ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅបណ្តោះអាសន្ន ក្នុងផ្សាររុងក្លឿ ប្រទេសថៃ
២. ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៣. ឈ្មោះ រស់ ភារុណ (ហៅ កុម្មង់ដូ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងហាងខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៤. ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៥. ឈ្មោះ សាំង ហេងចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៦. ឈ្មោះ សេង គីមសៀ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៧. ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត
៨. ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៩. ឈ្មោះ មាស ច័ន្ទរិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនអ៊ិចស្តាស៊ី (គ្រាប់) ចំនួន ៣០៨គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ីទឹក ចំនួន ១៣ដប, គ្រឿងញៀនកេតាមីន(ម្សៅ) ចំនួន ៩៩ថង់កិប, គ្រឿងញៀនកាតាមីនទឹកចំនួន ១៥១ដប, គ្រឿងញៀនហ្វាយ ហ្វាយចំនួន ២២គ្រាប់, អាវុធខ្លីម៉ាក sig sauer ពណ៌ខ្មៅចំនួន ០១ដើម បង់០១ (គ្រាប់ ៦៣គ្រាប់), រថយន្តម៉ាក Toyota Tundra ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៧ ០១គ្រឿង, ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទដៃ ១២គ្រឿង, អាយផេត ០១គ្រឿង, ប្រាក់រៀលចំនួន ៧១,៦០០រៀល, ប្រាក់ថៃចំនួន ៤៣,៤៦០បាត, លុយដុល្លាចំនួន ១០៨ដុល្លា, លុយកាណាដាចំនួន ១០ដុល្លាកាណាដា, លុយកូរ៉េចំនួន ១,០០០វ៉ុន, លុយជប៉ុនចំនួន ១,០០០យ៉េន, ចិញ្ចៀនលោហធាតុពណ៌លឿង ០៣វង់, ខ្សែក លោហធាតុ ពណ៌ស ០១ខ្សែ, នាឡិកាដៃ ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, កាតធនាគារ ០២សន្លឹក, ប័ណ្ណបើកបរ ០២សន្លឹក និងក្បាលហាតឌីសកាមេរ៉ា ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។