គ្រាបងសែនថោក! ព្រះរាជអាជ្ញារង​ខេត្តកោះកុង (​ហៅ​អា​ក្របី​) ត្រូវ​ប្រពន្ធ​តាម​ទាន់​នាំ​ស្រី​ដេក​ផ្ទះសំណាក់ មានអី ចេញ​ឡាន​អត់​ទាន់ បង្ខំចិត្ត​ដាក់មេផាយ…

គ្រាបងសែនថោក! ព្រះរាជអាជ្ញារង​ខេត្តកោះកុង (​ហៅ​អា​ក្របី​) ត្រូវ​ប្រពន្ធ​តាម​ទាន់​នាំ​ស្រី​ដេក​ផ្ទះសំណាក់ មានអី ចេញ​ឡាន​អត់​ទាន់ បង្ខំចិត្ត​ដាក់មេផាយ…

​នេះ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស​បំផុត​មួយ ខណៈដែល​ព្រះរាជអាជ្ញារង​ខេត្តកោះកុង​ម្នាក់ បាន​ភ័យ​ស្លន់ស្លោ ចេញ​ឡាន​ពី​ផ្ទះសំណាក់​ផ្ទះ​នាំ​ស្រី​ដេក​មិនទាន់ និង​បង្ខំចិត្ត​ចុះចោល​រត់​ទាំង​ព្រលឹងចុងសក់ ខណៈ​ប្រពន្ធ​តាម​ទាន់ ។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​អស់​មួយ​ភូមិ ទាំង​កណ្តាលយប់​នេះ បាន​កើតឡើង​នៅផ្ទះ​សំណាក់​យីហោ (​ស្រែ​នាង​) ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ ២៣ យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​ប្តី​ជា​ព្រះរាជអាជ្ញារង​ខេត្តកោះកុង​រូបនោះ បាន​ថយ​ឡាន​ចេញពី​ក្នុង​ផ្ទះសំណាក់ ស្រែ​នាង យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​គេចខ្លួន​ពី​ប្រពន្ធ ដោយ​កិន​ប៉ះ​នេះ​កិន​នោះ និង​ព្រមទាំង​ទៅ​ប៉ះ​នឹង​រថយន្ត​កាមរី​១​គ្រឿង​ដែល​ចត​នៅក្បែរនោះ​ផងដែរ ។ ទោះយ៉ាងណា ដោយសារតែ​គេច​ពុំរួច​ពី​បងប្អូន សាច់ញាតិ​ប្រពន្ធ ជាហេតុ​ធ្វើ​ឲ្យ​លោក​ប្តី​ផិតក្បត់​រូបនេះ បង្ខំចិត្ត​ចុះចោល​រថយន្ត​ទាំង​ខ្លួន​ទទេ​តែម្តង ៕​